សុភាសិត

.

  • មនុស្សម្នាក់គឺជាអ្នកកំណត់នូវជោគវាសនារបស់គេផ្ទាល់ខ្លួន។

  • សូមពិចារណា -​មនុស្សដែលហ៊ាន​ច្រើនតែទទួលបាននូវជោគជ័យមនុស្សដែលឆ្លាតតែមិនហ៊ាន។

  • គំនិតមួយដែលមនុស្សទូទៅគួរតែវារចាកនោះគឺ​ការគិតថាខ្លួនឯងឆ្លាតជាងអ្នកដទៃ។

  • អ្នកចេះពិតប្រាកដគឺជាអ្នកដែលមិនចេះអ្វីទាំងអស់។

  • មនុស្សដែលបរាជ័យគឺជាមនុស្សដែលមិនព្រមចាប់ផ្តើមធ្វើ​​ រឺសាកល្បងធ្វើវាសារជាថ្មី។

  • ការសំរេចចិត្តរបស់អ្នកគឺជាអនាគតរបស់។​ ដូច្នេះ ចូរទុកពេលអោយបានសមគួរដើម្បីគិតពិចារណា​ជាមុនសិន មុននឹងធ្វើការសំរេចចិត្ត៕

  • ភាពម្ចាស់ការលើខ្លួនឯងគឺជាកំលាំងជំរុញដ៏អស្ចារ្យ។

  • បើអ្នកតាំងចិត្តថានឹងធ្វើអ្វីមួយនោះអោយបាន​ នោះអ្នកនឹងពិតជាអាចធ្វើវាបាន។

  • មនុស្សដែលបរិសុទ្ធគឺជាមនុស្សដែលហ៊ានសារភាពនូវកំហុសជាសាធារណះ។

  • ចូរចាំទុកថា​ មនុស្សម្នាក់ៗគឺសុទ្ធតែមានអ្វីដែលខ្លួនមិនចេះ គ្រាន់តែមិនចេះនូវរឿងផេ្សងៗពីគ្នាប៉ុណ្ណោះ។

  • មនុស្សគ្រប់រូបកើតមកទាំងដៃទទេដូចៗគ្នា។

  • ចូរចាំថាអ្វីៗដែលយើងមិនចូរចិត្ត ចូរកុំប្រព្រឹត្តចំពោះអ្នកដទៃ។

  • បើចង់ល្អត្រូវលះ បើចង់ឈ្នះត្រូវអោយទ្រាំ។

  • បើចេះដួល​ ក៏ត្រូវចេះក្រោកឡើងវិញដែរ។

  • ការរៀនគឺជាការផ្តល់អាហារអោយខួរក្បាល​នឹងជីវិត។

  • ចូរចាំថា ពិភពលោកទាំងមូលពោរពេញដោយឪកាស។

  • ចូរជំរុញអោយគេចេះគិត កុំប្រាប់នូវអ្វីដែលគេត្រូវធ្វើ។

  • ប្រសិនបើអ្នកអាចសុបិន្តឃើញ នោះអ្នកក៏នឹងអាចសំរេចវាបានដែរ។​ ប្រការចំបងនោះគឺមកពីការតាំងចិត្ត។

  • បើគ្មានការប្រថុយប្រថាន នោះក៏គ្មានជោគជ័យដែរ។

  • ចូរព្យាយាមធ្វើអ្វីៗអោយបានសំរេចជោគជ័យ ទោះជាវាជាការងារដ៏តូចកំប៉េចកុំប៉ុក រឺធំដុំក៏ដោយ។

  • អ្វីៗទាំងអស់សុទ្ធតែមានចំនុចចាប់ផ្តើមរបស់វា។

  • ការកសាងជីវិតអោយល្អប្រសើរឡើងវិញគឺមិនដែលយឺតពេលឡើយ។

  • កុំចាំស្អែក ចាប់ធ្វើឥលូវភ្លាមទៅ។

  • ចូរចាំទុកថា​ ក្នុងជីវិតមនុស្សយើងម្នាក់ៗគឺតែងតែមានបន្លា មានឧបសគ្គ​ ហើយមានតែការតស៊ូ ព្យាយាមអំនត់ទេដែលជាឪសថដ៏សក្តិសិទ្ធ ប្រៀបដូចជាតំណក់ទឹកដែលអាចស្រក់ទំលុះផ្ទាំងថ្មបាន។

  • ទោះជាក្លាហាន រឺកំសាកក៏ដោយក៏គ្រោះថ្នាក់វាមានដូចតែគ្នា ចុះហេតុអ្វីក៏មិនក្លាហានទៅ?

  • ប្រសិនបើអ្នកហ៊ាន​ នោះអ្វីៗនឹងបានសំរេចទាំងអស់។

  • ​វាពិតជាពិបាកណាស់​ពេលដែលយើងទទួលបរាជ័យ តែវារឹតតែពិបាកជាងនេះទៅទៀត​ ប្រសិនបើអ្នកមិនព្យាយាមម្តងទៀត។

  • ដើម្បីវារចាកពីការរិះគន់​ ទាន់តែយើងមិននិយាយអ្វី​ មិនធ្វើអ្វីទាំងអស់។

  • ចូរយើងរលាស់ចោលនូវគំនិតដ៏កំសាកទាំងឡាយនោះទៅ។

  • បើអ្វីៗសុទ្ធតែជាសេចក្តីអស់សង្ឈឹម នោះពិភពលោក​នឹងប្រែ​ក្លាយជាទីវាលកប់ខ្មោយទាំងអស់ជាមិនខាន។

  • គ្រប់សកម្មភាព គឺជាកាយវិការនៃសេចក្តីសង្ឈឹមទៅអនាគត។

  • ក្បាលដែលពេញណែនដោយចំណេះ វាមិនប្រពៃជាងក្បាលដែលស្គាល់ការពិសោធសប់គ្រប់ឡើយ។

  • ​​​​​ខ្ញុំដឹងតែម៉្យាង គឺខ្ញុំឥតចេះអីសោះ។

  • កាលបើឯងផឹកទឹក​ ចូរនឹកដល់ប្រភពវាផង។

  • ការធ្វើដំណើររាប់រយគីឡូម៉ែត្រ គឺពិតជាចាប់ផ្តើមឡើងពីមួយជំហានដំបូងមិនខាន។

  • ដោយសារតែដុំថ្មដែលគេគប់មកយើង យើងអាចយកមកសង់ផ្ទះបាន។

  • ញញឹមឲ្យច្រើនវាមិនបង់ខាតអ្វីសោះ តែវាមានតម្លៃកាត់ថ្លៃមិនបាន។

  • ចៅហ្វាយនាយដែលល្អបំផុត គឺខ្លួនអ្នកផ្ទាល់។

  • មុននឹងខឹងអ្នកដទៃ ចូរខឹងខ្លួនឯងជាមុនសិន។

  • មិត្តដែលល្អបំផុតគឺខ្លួនឯង សត្រូវដែលល្អបំផុតក៏គឺខ្លួនឯងដែរ។

  • គ្មានអ្វីដែលគួរឲ្យជឿជាក់ ស្មើនឹងខ្លួនឯងឡើយ។

  • បើទោះបីជាស្ថានភាពអាក្រក់យ៉ាងណាក៏ដោយ​ គួរតែរក្សានូវភាពនឹងនរ នោះអ្នកនឹងអាចដោះស្រាយវាបាន។

  • រៀនឲ្យដឹងថារៀន លេងឲ្យដឹងថាលេង។

  • ចូរចាំទុកថា សម្តីគឺជាការសន្យា។

  • ចំពោះអ្នកដែលបង្ករឿងជាមួយអ្នក ទុកពេលមួយម៉ោងឲ្យត្រជាក់ចិត្តសិន មុននឹងឆ្លើយ។​ តែបើជារឿង​សំខាន់មែនទែន ទុកពេលមួយយប់សិន។

  • ចូរសរសើរមនុស្ស​ឲ្យបាន ៣​នាក់​ក្នុងមួយថ្ងៃ។

  • ចូរកុំសន្យាងាយ តែបើសន្យាហើយគួរតែគោរព។

  • កុំអាលអួតប្រាប់អ្នកណាឲ្យសោះ បើមិនទាន់បានជោគជ័យពីការងារមួយនោះ។

  • ចូររៀនបង្ហាញនូវភាពរួសរាយរាក់ទាក់​ បើទោះបីជាពេលខ្លះអ្នកគ្មាននៅក្នុងចិត្តក៏ដោយ។

  • និយាយជាប្រាក់​ ស្ងៀមស្ងាត់ជាមាស។

  • រៀងរាល់ទិវា​ ជាជីវិតថ្មីមួយសំរាប់អ្នកមានគតិបណ្ឌិតម្នាក់។

  • បើខ្ញុំមិនក្រោកចេញពីកន្ទេលទេ​​ ខ្ញុំនឹងចាញ់ការប្រយុទ្ធ។

  • គ្មាននរណាម្នាក់ធ្វើឲ្យយើងចាញ់នោះទេ​ លុះត្រាតែយើងធ្វើឲ្យចាញ់ដោយខ្លួនឯង។

  • អ្នកត្រូវមានស្មារតីភ្ញាក់រលឹកជានិច្ច ដើម្បីឲ្យសុបិន្តរបស់អ្នកក្លាយជាការពិត។

  • ត្រូវចាត់ទុកថាគ្រប់រឿងទាំងអស់សុទ្ធតែជារឿងកំប៉េកកំប៉ុក។

  • កុំបែកញើសដោយសាររឿងកំប៉េកកំប៉ុក។


  • រៀនហើយរៀនទៀត រៀនមិនចេះឈប់។

  • ធ្វើអ្វីធ្វើឱ្យហើយ កុំទុកឡើយបង្កើតកេរ។

  • ផ្លូវវៀចអ្នកតាតម្រង់ ផ្លូវត្រង់អ្នកតាកាច់។

  • ប្រហែស​បាត់​ ប្រយ័ត្ន​គង់

  • អ្នកមានរក្សាខ្សត់ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅដូចសំពៅពឹងសំប៉ាន។

  • កុំត្រចៀកស ពាក្យល្អគួរត្រងត្រាប់ ពាក្យបង្អាប់កុំយកគិត។

  • កុំវាយតម្លៃមនុស្សដោយគ្រាន់តែឃើញសម្បកក្រៅ។

  • ចិត្តល្អក្រមិនយូរ។

  • ចង់ចេះឱ្យខំរៀន ចង់មានឱ្យខំរក។

  • ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ។

  • រំលឹកមេរៀនជាមាតា នៃការសិក្សា។

  • នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ។

  • ស្ត្រីស្អាតនឹងចរិយា បុរសសង្ហាដោយសារវិជ្ជា។

  • ព្យាយាមគង់បានសម្រេច។

  • នឿយមុនស្រណុកក្រោយ។

  • តក់ៗពេញបំពង់។



Advertisements

4 ចំលើយ to “សុភាសិត”

  1. svakhum Says:

    តើលោកអាចធ្វើអធិប្បាយរាល់ចំនុចនីមួយៗបានទេ។សូមអរគុណទុកជាមុន។

    នេះជាគេហទំព័រអធិប្បាយសុភាសិតខ្មែរ​ពេលនេះបាន៩៩​ហើយ​បើលោកមានពេលជាបន្ថែមអោយបាន១០០០​ផង។​
    http://www.khmerproverb.blogspot.com/

  2. Camsastra Says:

    យើងខ្ញុំសូមថ្លែងអំណរគុណនូវយោបល់របស់អ្នក។ ក្នុងគេហទំព័រយើងខ្ញុំគ្រាន់​តែ​ចង់បង្ហាញនូវសុភាសិតដែលយើងខ្ញុំយល់ថាល្អសម្រាប់មិត្តអ្នកសិក្សាទាំង​ឡាយយកទៅត្រឹះរិះពិចារណាប៉ុណ្ណោះ។ យើងខ្ញុំមិនអាចអធិប្បាយរាល់សុភា​សិតនីមួយៗនោះទេ អរគុណនូវយោបល់ដ៏ល្អនេះម្តងទៀត។

  3. promhaurn Says:

    ប្រសិនជាអាច សូមខេមសាស្ត្រា ជួយអធិប្បាយផង ពីព្រោះចង់ដឹងពីកាបកស្រាយនូវសុភាសិតទាំងនេះ សូមអរគុណ។

  4. chamroeun Says:

    សុំទោស! តើធ្វើដូចម្ដេចទើបដឹងពីការអធិប្បាយនូវសុភាសិតខាងលើនោះបាន? តើប្រាប់ផងបានទេ? សូមអរគុណ!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: